ត្រឹមពេល ៤ឆ្នាំ វៀតណាម​ កើបលុយ​ពន្ធពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ បាន ២១៨​លាន​ដុល្លារ​

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Ho Duc Phoc បានជូនដំណឹងដល់សមាជិកសភាកាលពីថ្ងៃពុធថា ប្រទេសវៀតណាមបានយកពន្ធលើវេទិកាឆ្លងព្រំដែន ដូចជា Google និង Facebook ចំនួនជាង ២១៨លានដុល្លារ ក្នុងចន្លោះឆ្នាំ ២០១៨ ដល់ ២០២១។